ទីតាំងល្បែងស៊ីសងតាមអ៊ីធើណេត នៅក្បែមជ្ឈមណ្ឌលថែរក្សាសម្ផស្សផ្កាយប្រាក់ បើកដំណើរឡើងវិញហើយ - គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

ទីតាំងល្បែងស៊ីសងតាមអ៊ីធើណេត នៅក្បែមជ្ឈមណ្ឌលថែរក្សាសម្ផស្សផ្កាយប្រាក់ បើកដំណើរឡើងវិញហើយ



ភ្នំពេញ ៖ ទីតាំងល្បែងស៊ីសងតាមអ៊ីធើណេតនៅក្បែមជ្ឈមណ្ឌលថែរក្សាសម្ផស្សផ្កាយប្រាក់មួយកន្លែងបើកដំណើរការយ៉ាងរលូនឡើងវិញហើយ ក្រោយស្ងប់ស្ងាត់មួយរយៈដោយមិនរំខានដល់សមត្ថកិច្ច។ ទីតាំងល្បែងស៊ីសងនេះស្ថិតនៅក្បែមជ្ឈមណ្ឌលថែរក្សាសម្ផស្សផ្កាយប្រាក់ប្រហែល៥០ម៉ែត្រ ផ្លូវលេខ១៥០ ក្នុងសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក ។

ពាក់ព័ន្ធនិងបញ្ហានេះដែរ ប្រជាពលរដ្ឋកំពុងងឿងឆ្ងល់រហូតដាក់ការសង្ស័យថា ការមិនបង្ក្រាបទីតាំងល្បែងស៊ីសងនេះតើ”លោក នាយប៉ុស្តិ៍នគរបាលផ្សារដេប៉ូ២” មកពីមិនដឹង ទើបមិនបង្ក្រាប រឺមកពីម្ចាស់ទីតាំងល្បែងមានខ្សែធំ ទើប មិនហ៊ានប៉ះ រឺក៏ម្ចាស់ទីតាំងល្បែងបង់លុយប្រចាំខែរួចហើយ ទើបធ្វើមិនដឹង និងអាចមានចេតនាអនុវត្តផ្ទុយពីយន្តការ អនុវត្ត គោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព។ ជាមួយគ្នានេះដែរប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងល្បែងស៊ីសង សំណូមពរដល់លោកជា ពិសី អភិបាលខណ្ឌទួលគោកនិងលោកស៉ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក
គួរមានវិធានការចំពោះទីតាំងនេះផង៕

No comments:

Post a Comment

Pages