ក្រុមអាជីវករនិងប្រជាពលរដ្ឋរិះគន់ភាពអនាធិបតេយ្យ បាត់បង់សណ្តាប់ធ្នាប់នៅជុំវិញផ្សារតាខ្មៅថ្មី - គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

ក្រុមអាជីវករនិងប្រជាពលរដ្ឋរិះគន់ភាពអនាធិបតេយ្យ បាត់បង់សណ្តាប់ធ្នាប់នៅជុំវិញផ្សារតាខ្មៅថ្មី


ខេត្តកណ្ដាល÷ បញ្ហាបរិស្ថាន,សណ្ដាប់ធ្នាប់...នៅក្រុងតាខ្មៅត្រូវបានប្រជាពលរដ្ឋកត់សម្គាល់ឃើញថា មានការធ្លាក់ចុះយ៉ាងខ្លាំងនៅជុំវិញផ្សារតាខ្មៅថ្មី។ រដ្ឋបាលក្រុងតាខ្មៅក្រោម ការដឹកនាំរបស់លោកឃឹម សំភារៈ ហាក់ដូចជាមិនខ្វល់ចំពោះបញ្ហាដែលប្រជាពលរដ្ឋរិះគន់នេះឡើយ។ ចំណុចដែលបាត់បង់សណ្ដាប់ធ្នាប់នេះ ធ្វើឲ្យប្រជាពលរដ្ឋដាក់មន្ទិលសង្ស័យថាអាជ្ញាធរពាក់ព័ន្ធ នឹងផលប្រយោជន៍។


តាមសម្ដីក្រុមអាជីវករ បើលក់ដូរនៅក្នុងផ្សារតាខ្មៅថ្មីបានប្រាប់អ្នកកាសែតក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា ពួកគាត់លក់ដូរ,ប្រកបរបររកស៊ីសព្វថ្ងៃពិបាកណាស់ដោយសារតែក្រុមអាជីវករផ្សេងទៀតបានយកទ្រូងផ្លូវនៅជុំវិញផ្សារតាខ្មៅថ្មី ធ្វើជាកន្លែងលក់ដូរ ជាពិសេសនៅវេលាម៉ោង៥-៦ព្រឹក គឺមានការកកស្ទះដោយសារតែរ៉ឺម៉កម៉ូតូ ដាក់ចតពេញផ្លូវ ធ្វើឱ្យអតិថិជនមិនអាចចូលទៅក្នុងផ្សារបាន។ ក្រុមអាជីវករនិយាយថា មានការលក់ដូរពេលព្រឹក ពីក្រុមអាជីវករមួយក្រុមទៀតនៅលើទ្រូងផ្លូវដែលធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់។

ប្រភពខ្សឹបខ្សៀវថា មានការវាស់ដីលក់សម្រាប់ឲ្យអាជីវករលក់ដូរនៅពេលព្រឹកនៅឯផ្សារតាខ្មៅថ្មីនោះ។ សូម្បីតែការធ្វើដំណើរចេញចូលទៅក្នុងផ្សាររបស់ប្រជាពលរដ្ឋក៏ជួបប្រទះនិងការលំបាកដែរ។ សព្វថ្ងៃនេះអាជីវករលក់ដូរមិនសូវដាច់ដូចមុនផង។ រីឯចំនួនអ្នក លក់បានកើនឡើង គួរឲ្យកត់សម្គាល់នៅឯផ្សារតាខ្មៅថ្មី តាមរយៈអ្វីដែលក្រុមអាជីវករសង្ស័យថាអាជ្ញាធរបានពុះអង្កន់បែងចែកដី ទៅឲ្យអ្នកលក់ថ្មីៗទៀតនៅក្នុងផល ប្រយោជន៍ណាមួយ។

បញ្ហាសណ្ដាប់ធ្នាប់តាខ្មៅថ្មី ក៏កំពុងកើតមានយ៉ាងអនាធិបតេយ្យដែរ។ ការលក់ដូរបែបអាណាធិបតេយ្យ ត្រូវគេមើលឃើញថា ជាផលប្រយោជន៍របស់ប្រធានផ្សារ និងអាជ្ញាធរក្រុង។ ប្រភពខ្សឹបខ្សៀវថា ការលក់ដូរអាណាធិបតេយ្យនៅជុំវិញផ្សារ ក៏ដូចជាចំណតរថយន្តជាដើមនោះ គឺជាប្រភពចំណូលរបស់លោកប្រធានផ្សារ និងអាជ្ញាធរក្រុង។ ប្រជាពលរដ្ឋនិយាយថានៅឯផ្សារតាខ្មៅថ្មីនោះបញ្ហាសណ្តាប់ធ្នាប់គឺអាណាធិបតេយ្យបំផុត តាម រយៈការលក់ដូរនៅលើចិញ្ចើមផ្លូវជុំវិញផ្សារ។ រីឯបញ្ហាបរិស្ថាន និងសំរាមក៏កំពុងញាំញីនៅជុំវិញផ្សារតាខ្មៅថ្មីនោះដែរ។

ប្រជាពលរដ្ឋរស់នៅក្រុងតាខ្មៅថ្មី សំណូមពរឲ្យលោកគួច ចំរើន អភិបាលខេត្តកណ្ដាលពិនិត្យលទ្ធភាពជំរុញធ្វើឲ្យប្រសើរឡើង បញ្ហាសណ្តាប់ធ្នាប់នៅជុំវិញផ្សារតាខ្មៅថ្មីក៏ដូចជាបញ្ហាបរិស្ថានផង។ ប្រជាពលរដ្ឌកត់សម្គាល់ ឃើញថាបញ្ហាសណ្ដាប់ធ្នាប់,បរិស្ថាន,សំរាម..ហាក់ដូច ជាមានការដោះ ស្រាយយឺតយ៉ាវខ្លាំងបំផុត នៅគ្រាដែលគេដឹងថា បញ្ហាសណ្តាប់ធ្នាប់មួយចំនួនពាក់ព័ន្ធ នឹងផលប្រយោជន៍ជាមួយអាជ្ញាធរក្រុង?៕







No comments:

Post a Comment

Pages