ប្រជាពលរដ្ឋភូមិអង្គរជ័យ ឃុំបន្ទាយដែក កំពុងរស់នៅក្នុងការព្រួយ បារម្ភបញ្ហាសុខភាពដោយសារសិប្បកម្មចម្រាញ់ប្រេងខ្មៅ - គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

ប្រជាពលរដ្ឋភូមិអង្គរជ័យ ឃុំបន្ទាយដែក កំពុងរស់នៅក្នុងការព្រួយ បារម្ភបញ្ហាសុខភាពដោយសារសិប្បកម្មចម្រាញ់ប្រេងខ្មៅ


ខេត្តកណ្ដាល÷ប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅភូមិអង្គរជ័យឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាលកំពុងរស់នៅក្នុងភាពភ័យព្រួយខ្លាច ដោយសារតែបញ្ហាប្រឈមចំពោះបរិស្ថានធ្ងន់ធ្ងរ,ក្លិនដែលជះចេញពីរោងសិប្បកម្មចម្រាញ់ប្រេងខ្មៅ មួយកន្លែងនៅក្នុងមូលដ្ឋានរបស់ពួកគាត់។ អាជ្ញាធរបានស្នើឲ្យរើ ទីតាំងនោះចេញនិងបញ្ឈប់សកម្មភាពប៉ុន្តែហាក់ដូចជាមិនបានផល។


ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខាងលើបានឲ្យដឹងថា ទី តាំងចម្រាញ់ប្រេងខ្មៅ ឲ្យក្លាយទៅជាប្រេងម៉ាស៊ូតនេះជាសិប្បកម្មរបស់ឈ្មោះសួង ស្រីទូច កូនរបស់យាយលឹម ជាជនមានឥទ្ធិពល នៅក្នុងមូលដ្ឋានខាងលើបានធ្វើ សកម្មភាពចម្រាញ់ប្រេងខ្មៅនេះ មួយរយៈកន្លងមក បានបង្កឲ្យមានបញ្ហារំខានការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ពួកគាត់បានស្នើររកកិច្ចអន្តរាគមន៍ ពីរដ្ឋបាលឃុំបន្ទាយដែក ក៏ប៉ុន្តែរហូតមកដល់ពេលនេះក្លិននៅតែជះនៅតែដដែល បើទោះបីជាមានការសន្យាថាឈប់ធ្វើសកម្មភាពហើយក៏ដោយ។


លោកទេព សុផាត មេឃុំបន្ទាយដែកបានឱ្យដឹងថា មុនពេលដែលមានប្រជាពលរដ្ឋប្តឹងផ្ដល់ រដ្ឋបាលឃុំមិនដឹងថា នៅក្នុងមូលដ្ឋានរបស់គាត់ មានរោងសិប្បកម្មស្លរចម្រាញ់ប្រេងខ្មៅនេះទេ។ អាជ្ញាធររដ្ឋបាលឃុំបានចុះពិនិត្យទើបដឹងថា ទីតាំងរបស់អ្នកស្រីសួង ស្រីទូច ស្លរចម្រាញ់ប្រេងខ្មៅនេះ មិនមានច្បាប់អនុញ្ញាតនោះទេ។ នៅពេលដែលឃុំចុះសួរនាំ,ខាងភាគីម្ចាស់ទីតាំងអះអាងថាច្បាប់នឹងធ្លាក់មកដល់២,៣ថ្ងៃទៀតនេះ។ ប៉ុន្តែការរង់ចាំមិនឃើញច្បាប់នោះឡើយ។ ដូច្នេះខាងរដ្ឋបាលឃុំបានស្នើឲ្យភាគីខាងម្ចាស់ទីតាំង បញ្ឃប់សកម្មភាពជាបណ្ដោះអាសន្នសិន។ 


បើតាមប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខាងលើឲ្យដឹងថា បើទោះជាមានការព្រមព្រៀងជាមួយរដ្ឋបាលឃុំនិងម្ចាស់ទីតាំង អ្នកស្រីសួង ស្រីទូច ឱ្យបញ្ឈប់សកម្មភាពយ៉ាង ណាក៏ដោយ ប៉ុន្តែបញ្ហាក្លិនជះចេញពីរោងសិប្បកម្មនៅមាន ប៉ះពាល់ដល់សុខមាលភាពរបស់ប្រជាពលរដ្ឋនៅទីនោះ ជារៀងរាល់ ថ្ងៃដដែល។ ប្រជាពលរដ្ឋសង្ស័យថា ទីតាំងសិប្បកម្មស្លរចម្រាញ់ប្រេងខ្មៅខាងលើនេះ នៅតែលួចធ្វើសកម្មភាពដដែល។អ្នកភូមិដែលព្រួយបារម្ភពីបញ្ហាសុខភាពចំពោះចាស់ជរាក្មេង,ជាពិសេសស្ត្រីមានផ្ទៃពោះ បាននាំគ្នាទទូចឲ្យរដ្ឋបាលខេត្តកណ្ដាលជាពិសេសស្ថាប័នជំនាញក្រសួងពាក់ព័ន្ធមេត្តាចុះពិនិត្យមើលសកម្មភាពនៃរោងសិប្បកម្មកែច្នៃប្រេងខ្មៅឲ្យទៅជាប្រេងម៉ាស៊ូត របស់ឈ្មោះសួងស្រីទូច នៅឃុំបន្ទាយដែកនោះផង៕







No comments:

Post a Comment

Pages