ឆ្នោតវៀតណាមបោះទីតាំងនៅផ្ទះលេខ៣៤ផ្លូវលេខ១៦៤ នៅសង្កាត់អូរឬស្សីទី៣ ខណ្ឌ៧ មករា បើកដំណើរការដោយសេរី - គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

ឆ្នោតវៀតណាមបោះទីតាំងនៅផ្ទះលេខ៣៤ផ្លូវលេខ១៦៤ នៅសង្កាត់អូរឬស្សីទី៣ ខណ្ឌ៧ មករា បើកដំណើរការដោយសេរី


ភ្នំពេញ ៖ ទីតាំងល្បែងសុីសងឆ្នោតកន្ទុយលេខវៀតណាមដុះស្លែ ខុសច្បាប់១កន្លែងបើកដំណើរការដោយ សេរី យ៉ាងគគ្រឹកគគ្រេងជ្រកក្រោមស្លាក“លីហួរ”វេលុយ,ដាក់លុយ,ដកលុយ ដែលមានអាស័យដ្ឋាន ផ្ទះលេខ៣៤ ផ្លូវលេខ១៦៤ សង្កាត់ផ្សារអូរឬស្សីទី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ មានពលរដ្ឋចេញចូលចាក់យ៉ាងសប្បាយរីករាយ។ អ្នករស់នៅជិតខាងសង្ស័យប្រហែលមេឆ្នោតវៀតណាមមួយកន្លែងនេះមានអំណាចធំ? ទើបបានអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានមិនហ៊ានបង្រ្កាបនោះ។


ប្រភពឱ្យដឹងថា មេឆ្នោតកន្ទុយលេខវៀតណាមប្រចាំនៅ អូរឬស្សីទី៣ នៅខាងក្រោយមានផ្លូវឌឿងហែម ហើយខាងមុខមានស្លាកលីហួរ"វេលុយ,ដកលុយ,ដាក់លុយ" អាស័យដ្ឋានផ្ទះលេខ៣៤ ផ្លូវលេខ១៦៤ បើកឱ្យក្រុមញៀនល្បែងចេញចូលចាក់កត់ភ្នាល់ដាក់លុយប្រមូលបានរាប់ពាន់រាប់មុឺនដុល្លារក្នុង១ថ្ងៃៗដោយសេរី គ្មានការលាក់លៀមអ្វីទាំងអស់ហើយក៏មិនរំខានដល់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានឡើយ។ ប្រភពពីក្រុមអ្នកចេញ ចូលចាក់ឆ្នោតវៀតណាមបានបង្ហើបឲ្យដឹងថា បុគ្គលដែលមានឈ្មោះ ចែលីហៅអាលី មេឆ្នោតវៀតណាមដុះស្លែតែង តែអួតអាងប្រាប់ក្រុមញៀនល្បែងថា មក លេងចាក់កន្លែងខ្លួន ខ្លួនធានាសុវត្ថិភាព មួយរយភាគ រយមិនមានបញ្ហានោះឡើយព្រោះថា ខ្លួនបានរត់ការបង់សួយសារជូនអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរួចរាល់អស់ហើយ ? ទើបហ៊ានបើកកត់ឆ្នោតវៀតណាមនិងឆ្នោតផ្សេងៗទៀតដំណើរការរហូតមកដល់បច្ចុប្បន្ន។ 


ប្រជាពលរដ្ឋរស់នៅជិតខាងក៏ដូចនៅសង្កាត់អូរឬស្សីទី៣ស្នើសុំដល់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ ជួយចាត់កម្លាំងក្រោមឱវាទចុះពិនិត្យទប់ស្កាត់និងបង្ក្រាបទីតាំងកត់ឆ្នោតវៀតណាមស្ថិតនៅក្នុងមូលដ្ឋានខាងលើឱ្យមានប្រសិទ្ធភាពផង។ដោយហេតុ ថា អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានខណ្ឌ៧ មករា មិនហ៊ានបង្ក្រាបមេឆ្នោតវៀតណាមដុះស្លែប្រចាំសង្កាត់ អូរឬស្សីទី៣ អាស័យដ្ឋានផ្ទះលេខ៣៤ផ្លូវលេខ ១៦៤ ខណ្ឌ៧ មករានោះទេ












 

No comments:

Post a Comment

Pages