រថយន្តដឹកទំនិញធុនធំបុកជាមួយរថយន្តសាំយ៉ុងដឹកផ្លែឈើពេញទំំហឹងបណ្តាលអោយក្រឡាប់ផ្ងាជើងរងការខូចខាតយ៉ាងដំណំ - គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

រថយន្តដឹកទំនិញធុនធំបុកជាមួយរថយន្តសាំយ៉ុងដឹកផ្លែឈើពេញទំំហឹងបណ្តាលអោយក្រឡាប់ផ្ងាជើងរងការខូចខាតយ៉ាងដំណំ


ខេត្តបាត់ដំបង! រថយន្តដឹកទំនិញធុនធំបុកជាមួយរថយន្តសាំយ៉ុងដឹកផ្លែឈើពេញទំំហឹងបណ្តាលអោយក្រឡាប់ផ្ងាជើងរងការខូចខាតយ៉ាងដំណំនៅវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី២៦.ខែឧសភា ឆ្ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុងភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។

 
ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងរវាងរថយន្ដសាំយ៉ុងដឹកផ្លែឈើពណ៌ស០១គ្រឿង.ពាក់​ផ្លាកលេខ​ ភ្នំពេញ2AM-7828 បើកបរ​ដោយបុរសម្នាក់ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើបានរ៉េចង្កូតទៅឆ្វេងដៃកាត់ទទឹងផ្លូវ ចំណែករថយន្ត០១គ្រឿងទៀតម៉ាក Hinoដឹកទំនិញធុនធំពណ៌ស+ខៀវ ពាក់ផ្លាកលេខស្វាយរៀង 3A-0563 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីត្បូងទៅជើង ជ្រុលចង្កូតទៅបុកពេញទំហឹងបណ្តាលអោយក្រឡាប់ផ្ងាជើងចាក់ផ្លែឈើចោលពេញផ្លូវ ចំណែករថយន្តខូចខាតយ៉ាងដំណំ តែមិនបង្កអោយមានគ្រោះថ្នាក់ដល់មនុស្សឡើយ។

  ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅដល់ធ្វើគំនូសហេតុស្ទូចយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់។
អត្ថបទដោយ ភន សុផលនិពន្ធនាយក









No comments:

Post a Comment

Pages