ACU សម្រេចឃាត់ខ្លួន និងបញ្ជូនមន្រ្តីនគរបាល២នាក់ ម្នាក់ជាអធិការរងនគរបាលស្រុកបវេល ទៅតុលាការ ពាក់ព័ន្ធដោះលែងជនជាតិថៃជាថ្នូរលុយរាប់ម៉ឺនដុល្លារ, តុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ - គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

ACU សម្រេចឃាត់ខ្លួន និងបញ្ជូនមន្រ្តីនគរបាល២នាក់ ម្នាក់ជាអធិការរងនគរបាលស្រុកបវេល ទៅតុលាការ ពាក់ព័ន្ធដោះលែងជនជាតិថៃជាថ្នូរលុយរាប់ម៉ឺនដុល្លារ, តុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ


(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចឃាត់ខ្លួនមន្រ្តីនគរបាល២នាក់ ហើយបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ពាក់ព័ន្ធករណីលួចដោះលែងជនជាតិថៃ ក្នុងរឿងបទល្មើស ជាថ្នូរលុយរាប់ម៉ឺនដុល្លារ។ នេះបើតាមសេចក្តីរាយការណ៍ពីតុលាការ ដែលភ្នាក់ងារព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ។

លោក ប្លង់ សុផល អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ព័ត៌មាន នៅរសៀលថ្ងៃទី២៦ ខែឧសភា នេះថា ជនសង្ស័យទាំង២នាក់ ត្រូវបានចោទប្រកាន់ពីបទ ​«ប៉ុនប៉ងសូកប៉ាន់​ និងបទ​ សម្អាតប្រាក់​ តាមមាត្រា​ ៣២​ នៃច្បាប់ស្តីពីប្រឆាំងអំពើពុករលួយ​ មាត្រា​ ២៧​ មាត្រា​ ៦០៥​ នៃក្រមព្រហ្មទណ្ឌ​ និងមាត្រា​ ៣៨​ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់​ និងហិរញ្ញប្បទានភេរវកម្ម»។​

សេចក្តីរាយការណ៍ បានបញ្ជាក់ថា ក្រោយបញ្ចប់បើកការស៊ើបសួរលើជនត្រូវចោទទាំង២នាក់ ពីតំណាងអយ្យការលោក ទុង រតនា, លោក ហុក ពៅ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រមស៊ើបសួរ បានសម្រេចខ្លួនជនជាប់ចោទដាក់ពន្ធនាគារព្រៃសនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា មន្រ្តីនគរបាលទាំង២នាក់ រួមមាន៖ 

*ទី១៖ ឈ្មោះ វ៉ន វាសនា អាយុ៣៨ឆ្នាំ មានតួនាទីជាអធិការរងនគរបាលស្រុកបវេល ខេត្តបាត់ដំបង (ពាក់ស័ក្តិ៤កន្លះ)

*ទី២៖ ឈ្មោះ តាំង សំណាង (ហៅ សុខ ច័ន្ទសំណាង) អាយុ៤៣ឆ្នាំ ជាមន្រ្តីនគរបាល៕

ដោយសហការី



No comments:

Post a Comment

Pages