ក្រសួងព័ត៌មានបើកកិច្ចប្រជុំករណីប្តឹងស្ត្រីអ្នកលក់ទំនិញអនឡាញម្នាក់ ដែលបានប្រមាថ មើលងាយអ្នកសារព័ត៌មានថា ជាអ្នកបំពុលសង្គម ៨០ភាគរយ - គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

ក្រសួងព័ត៌មានបើកកិច្ចប្រជុំករណីប្តឹងស្ត្រីអ្នកលក់ទំនិញអនឡាញម្នាក់ ដែលបានប្រមាថ មើលងាយអ្នកសារព័ត៌មានថា ជាអ្នកបំពុលសង្គម ៨០ភាគរយ


ភ្នំពេញ÷នៅវេលាម៉ោង២រសៀល ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ឈុំ សុជាតិ រដ្ឋលេខាធិការក្រសួងព័ត៌មាន ,លោក ទេស វិបុល ប្រធាន និង លោក ថាំង ប៊ុនសុង អគ្គលេខាធិការ សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា ចូលរួមប្រជុំនៅ ក្រសួងព័ត៌មាន ដើម្បីពិភាក្សាលើការពង្រឹង និងដោះស្រាយ ពាក្យបណ្តឹងរបស់សមាគម ដែលបានប្តឹងស្ត្រីអ្នកលក់ទំនិញអនឡាញម្នាក់ ដែលបានប្រមាថ មើលងាយអ្នកសារព័ត៌មានថា ជាអ្នកបំពុលសង្គម ៨០ភាគរយ។

នៅក្នុងកិច្ចប្រជុំនោះ ស្ត្រីអ្នកលក់ទំនិញអនឡាញដែលប្រមាថ មើលងាយអ្នកសារព័ត៌មានថា ជាអ្នកបំពុល សង្គម៨០ភាគរយនោះមិនបានចូលរួមទេ។ ក្រសួង ព័ត៌មាននិងសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជារំពឹងថា កិច្ចប្រជុំលើកក្រោយស្ត្រីខាងលើនឹងចូលរួមដើម្បីបង្ហាញឆន្ទៈអំពីការស្វែងរកដំណោះ ស្រាយ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ លោក ទេស វិបុល ប្រធាន សមាគមសេរីភាពអ្នក សារព័ត៌មានកម្ពុជា បានធ្វើលិខិតមួយច្បាប់ គោរពជូន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីសុំឱ្យក្រសួងព័ត៌មានត្រួតពិនិត្យ និងចាត់វិធានការលើស្ត្រីអ្នកលក់ទំនិញអនឡាញម្នាក់ដែលបានប្រើហ្វេសប៊ុកផេកឈ្មោះ MADAM DA (ម៉ាដាមដា) ផ្សាយផ្ទាល់ និងបង្ហោះវីដេអូ កាលពីថ្ងៃទី២០និង២១ ខែមេសា ឆ្នាំ ២០២៥ ប្រមាថមើលងាយអ្នកសារព័ត៌មានថា ជាអ្នកបំពុលសង្គមចំនួន៨០ភាគរយ៕







No comments:

Post a Comment

Pages