ល្បែងស៊ីសងមាន់ជល់អនឡាញ បង្កប់នៅក្នុងហាងកាហ្វេខាងលិចផ្សារត្រែងត្រយឹង កំពុងដំណើរការជាចំហយ៉ាងគគ្រឹកគគ្រេង - គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

ល្បែងស៊ីសងមាន់ជល់អនឡាញ បង្កប់នៅក្នុងហាងកាហ្វេខាងលិចផ្សារត្រែងត្រយឹង កំពុងដំណើរការជាចំហយ៉ាងគគ្រឹកគគ្រេង



ខេត្តកំពង់ស្ពឺ៖ តាមសេចក្តីរាយការណ៍ប្រជាពលរដ្ឋបានប្រាប់មកថា ម្ចាស់ទីតាំងបនល្បែងសុីសងមាន់ជល់តាមប្រពន្ធ័អនឡាញច្រើនកន្លែង ស្ថិតនៅលើផ្លូវក្រាលកៅស៊ូ ឡើងទៅឧទ្យានជាតិគិរីរម្យ ខាងលិចផ្សារត្រែងត្រយឹងប្រហែលជា២០០ម៉ែត្រ នៅបង្កប់ក្នុងហាងលក់កាហ្វេ ស្ថិតនៅក្នុងផ្សារត្រែងត្រយឹង ឃុំត្រែងត្រយឹង និងភូមិទី ៣ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច មានខ្នងបង្អែករឹងមាំហើយ បានជាមានឥទ្ធិពល ទើបហ៊ានធ្វើអ្វីៗតាម ទំនើងចិត្តបើកល្បែងសុីសងមាន់ជល់អនឡាញមិនខ្លាចញញើតច្បាប់និងអាជ្ញាធរមានសមត្ថកិច្ចដូច្នេះ។


ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានបន្តទៀតថា ទីតាំងល្បែងសុីសងមាន់ជល់ តាមប្រពន្ធ័អនឡាញ មួយកន្លែងនេះ កំពុងបើកដំណើរការលេងនៅភូមិសាស្រ្តខាងលើនេះ គេសង្កេតឃើញថា កំពុងបើកដំណើរការយ៉ាងពេញបន្ទុក ពោលគឺបើកលេងរាល់ថ្ងៃ រាល់យប់ តែម្តង គេមិនដែលឃើញ មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធក្នុងមូលដ្ឋាន ធ្វើការចុះបង្ក្រាប ឬទប់ ស្កាត់ ទាល់តែសោះ ។


ប្រជាពលរដ្ឋ ក្នុងភូមិផ្សារត្រែងត្រឹង ឃុំត្រែងត្រយឹង និងក្នុងភូមិទី៣ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច បានរិះគន់ចំៗថា បើគ្មានការបើកភ្លើងខៀវឬក៏មានការឃុបឃិត គ្នា ជាប្រព័ន្ធ និងមានខ្នងបង្អែក រឹងមាំ ទេនោះ! ម្ចាស់ទីតាំងបនល្បែង និងបក្ខពួករបស់ម្ចាស់ទីតាំងខាងលើ មិនអាចសាងភាពល្បីល្បាញ បើកល្បែងសុីសងមាន់ ជល់តាមប្រពន្ធ័អនឡាញ នៅលើទឹកដី ឃុំត្រែងត្រយឹង ឃុំយាយម៉ៅពេជ្រនិល នៃស្រុកភ្នំស្រួច បានឡើយ។


តាមប្រភពព័ត៌មានដដែលបានបន្ថែមថា ល្បែងសុីសងខុសច្បាប់នេះហើយ ដែលជាដើមចមធ្វើឲ្យប្រជាពលរដ្ឋ រស់នៅមានការព្រួយបារម្ភ ជាខ្លាំង,ប្រពន្ធឈ្លោះប្រកែក ជាមួយប្ដីៗបង្កើតឲ្យមានអំពើហិង្សា រឿងចាញ់ល្បែងលក់ទ្រព្យសម្បត្តិនានា ។ ម្យ៉ាងទៀតពួកគាត់បារម្ភភ័យខ្លាច កើតមានអំពើចោរកម្ម និងបទល្មើស ផ្សេងៗ ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ ជា ពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាដើម។ បនល្បែងស៊ីសងមាន់ជល់អនឡាញនេះនៅក្បែរផ្សារត្រែងត្រយឹង មិនក្រោម៥~ ៦កន្លែងនោះទេ។


ជុំវិញបញ្ហាបនល្បែងស៊ីសងមាន់ជល់តាមប្រព័ន្ធអនឡាញម្ចាស់កំពុងតែបើកដំណើរការយ៉ាងរលូនរាល់ថ្ងៃខាងលើនេះ ប្រជាពលរដ្ឋ សំណូមពរដល់លោកអធិការនគរបាលស្រុកភ្នំស្រួច និងលោកស្នងការនគរបាលខេត្តកំពង់ស្ពឺ សូមជួយចាត់មន្ត្រីក្រោមឱវាទ ចុះទប់ស្កាត់ និងបង្រ្កាប ទីតាំងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ជាច្រើនកន្លែង ស្ថិតនៅក្នុងភូមិផ្សារត្រែងត្រយឹង ឃុំត្រែងត្រយឹង និងក្នុងភូមិទី៣ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺផង ដើម្បី ឱ្យស្របទៅតាមគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព ទាំង៧ចំណុច របស់ រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញឲ្យ មន្ត្រីថ្នាក់ក្រោមជាតិ អនុវត្ត ទប់ស្កាត់ និងបង្ក្រាប ទីតាំងល្បែងស៊ីសង គ្រប់ប្រភេទនៅទូទាំងប្រទេសកន្លងមកនោះ៕














No comments:

Post a Comment

Pages