ស៊ុតមាន់ លោតឆ័ត្រ ជាង២ម៉ឺនគ្រាប់ នាំចូលពីប្រទេសវៀតណាមខុសច្បាប់ តាមច្រករបៀង ស្រុកគិរីវង់ ខេត្តតាកែវ ជាប់អន្ទាក់ របស់សមត្ថកិច្ចជំនាញ - គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

ស៊ុតមាន់ លោតឆ័ត្រ ជាង២ម៉ឺនគ្រាប់ នាំចូលពីប្រទេសវៀតណាមខុសច្បាប់ តាមច្រករបៀង ស្រុកគិរីវង់ ខេត្តតាកែវ ជាប់អន្ទាក់ របស់សមត្ថកិច្ចជំនាញ


តាកែវ៖ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានស្ទាក់ចាប់រថយន្តមួយគ្រឿងម៉ាក SSANGYONG ISTANA ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2R-6203 ដឹកពងមាន់លោតឆ័ត្រ ចំនួន ៨៥ដុំ ស្មើនឹង ២៥៥០០គ្រាប់ ដែលឈ្មួញលួចនាំចូលពីប្រទេសវៀតណាម តាមច្រករបៀង ស្រុកគិរីវង់ ខេត្តតាកែវ ឆ្ពោះមកលក់ចែកចាយនៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។សូមជមហរាបថា ការបង្ក្រាបពងមាន់គ្មានលិខិតអនុញ្ញាតនេះ ធ្វើឡើងនៅវេលាម៉ោង ៦:៥០នាទីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ជិតរង្វង់មូលកួរស្រូវ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ការបង្ក្រាបស៊ុតមាន់ដ៏ច្រើននេះ បន្ទាប់ពី លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ដល់មន្ត្រីប្រចាំការនៅច្រកទ្វារតាមព្រំដែនទាំងអស់រវាងខេត្តតាកែវ និងខេត្តអានយ៉ាង និងខេត្តគៀងយ៉ាង ប្រទេសវៀតណាម ត្រូវទប់ស្កាត់ឱ្យបាននូវការនាំចូលពងមាន់ ពងទា និងសាច់បង្កកខុសច្បាប់មកកម្ពុជា៕
ដោយសហការី




No comments:

Post a Comment

Pages