សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រគេហទំព័រ www.phally-news.com / មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ: លោក លីម ផល្លី ទីស្នាក់ការ ភូមិអូរតាគាំ 1 សង្កាត់ ទួលតាឯកក្រុងនិងខេត្តបាត់ដំបង / ទំនាក់ទំនង Tele: 095441817

Breaking News

ឯកឧត្តម ឌិត ទីណា ជំរុញមន្ត្រីកសិកម្មត្រូវចុះដល់មូលដ្ឋានផ្ទាល់ ដើម្បីយល់ពីកសិករ ដឹងពីបញ្ហា ប្រឈម និងតម្រូវការពិតរបស់ពួកគាត់

ដោយ :www.phally-news.com

បន្ទាយមានជ័យ :ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ឯកឧត្តម ឌិត ទីណា បានក្រើនរម្លឹកដល់មន្ត្រីកសិកម្មគ្រប់ជាន់ថ្នាក់ ត្រូវតែចុះដល់មូលដ្ឋានផ្ទាល់ដើម្បី យល់ពីកសិករដឹងពីបញ្ហាប្រឈម និងតម្រូវរបស់ពួកគាត់នោះ។

ប្រសាសន៍លើកឡើងបែបនេះរបស់ឯកឧត្តម ឌិត ទីណា បានធ្វើឡើងនៅក្នុងដំណើរបេសក កម្ម ចុះតាមមូលដ្ឋាន និងជួបជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ នៅថ្ងៃចន្ទ ១១រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា តួនាទីនិងភារកិច្ចដែលប្រគល់ជូន គឺដើម្បីជួយដល់កសិករ និងសេដ្ឋកិច្ចជាតិ ។ ដូច្នេះត្រូវមានមោទនភាព ហើយត្រូវសហការគ្នាល្អ ម្ចាស់ការ និងធ្វើវាឱ្យបានល្អ បំផុត ដោយត្រូវចុះដល់មូលដ្ឋានផ្ទាល់ ដើម្បីយល់ពីកសិករ ដឹងពីបញ្ហាប្រឈម និងតម្រូវការពិតរបស់ ពួកគាត់។ ត្រូវមានសិក្សា និងវាយតម្លៃឱ្យបានច្បាស់លាស់ អំពីសន្តិសុខស្បៀង និងខ្សែច្រវាក់តម្លៃ ព្រមទាំងធ្វើការការគាំទ្រដល់កសិករ ទាំងបច្ចេកទេស និងជំរុញការប្រើប្រាស់ពូជស្រូវសុទ្ធ ការកាត់ បន្ថយថ្លៃដើម ជំរុញការនាំចេញ ដើម្បីឱ្យកសិករចំណេញមានប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ចពិត ប្រាកដ ដើម្បីកម្ពុជាក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម បានណែនាំឱ្យមានការសហការគ្នាល្អ និងកសាងបណ្តាញ ពូជស្រូវសុទ្ធ ។ ពិសេសពូជស្រូវសែនក្រអូប និងផ្ការំដួល ដែលមានតម្លៃថ្លៃ មានការចុះបញ្ជីមានវិញ្ញា បនបត្រត្រឹមត្រូវ មានខ្សែច្រវាក់ទីផ្សារល្អ។ លើសពីនេះទៀត ត្រូវជំរុញឱ្យកសិករប្រើប្រាស់ពូជស្រូវ សុទ្ធនេះ និងប្រមូលទិញមកវិញតាមតម្លៃកិច្ចសន្យា។ ជាគោលបំណង គឺដើម្បីជួយដល់កសិកឱ្យមាន ទីផ្សារ ទទួលបានផលចំណេញទាំងអស់គ្នា និងជួយដល់សេដ្ឋកិច្ចជាតិ។

 

ឯកឧត្តមបន្ថែមទៀតថា លើសពីនេះទៀត ត្រូវការពារធនធានធម្មជាតិឱ្យមាននិរន្តរភាព តាម រយៈវិធានការបង្ការ និងទប់ស្កាត់បទល្មើសជលផល ព្រៃឈើ និងការទន្ទ្រានដីព្រៃឈើឱ្យបានល្អ និង ត្រូវអនុវត្តច្បាប់ ឱ្យមានប្រសិទ្ធភាព។

សូមបញ្ជាក់ថា ក្នុងដំណើរបេសកកម្មនៅខេត្តបន្ទាយមានជ័យនេះ ក្រៅពីជួបសំណេះសំណា លជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរកសិកម្មខេត្ត ឯកឧត្តមរដ្ឋមន្ត្រី និងប្រតិភូក៏បានអញ្ជើញចុះ មើលការបង្កបង្កើនផលស្រូវ ព្រមទាំងបានជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិក ដែល កំពុងប្រមូលផលស្រូវ នៅក្នុងភូមិសាស្រ្តស្រុកភ្នំស្រុក។ ចុះពិនិត្យមើលនៅតាមបន្ទាត់ព្រំដែន ច្រកទ្វារ តំបន់បឹងត្រកួន និងច្រកស្ទឹងបត់ ដោយផ្តោតសំខាន់លើប៉ូលសេដ្ឋកិច្ចទី៤ ផ្លូវចេញ-ចូលតាមព្រំដែន ដោយក្នុងនោះមានខេត្តបន្ទាយមានជ័យ, ខេត្តបាត់ដំបង, ពោធិ៍សាត់, និងខេត្តប៉ៃលិន ។ ជាពិសស ពិនិត្យលើការនាំចេញចូលផលិតផលកសិកម្ម នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ៕ដោយឈុន សារ៉ាត, សម្រួលផ្សាយ៖ កន ចំណាន

No comments